ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើង នៅខាងមុខខ្លោងទ្វារវត្តញាណរង្សី

ភ្នំពេញ: កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ឆេះបង្គោលភ្លើង ត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តញាណរង្សី តាមបណ្ដោយផ្លូវ៣៥៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បានមានធំក្លិនឈ្ងៀម ចេញមកពីបង្គោលភ្លើង នៅត្រង់ចំណុចខាងលើ។ មួយសន្ទុះក្រោយមក ស្រាប់តែផ្ទុះបែកចេញជាផ្កាភ្លើងចេញមក ពីប្រអប់កុងទ័រភ្លើង ដែលនៅលើង្គោលភ្លើងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នាំគ្នាចេញមកខាងក្រៅផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះធ្វើការអន្តរាគមន៍។

បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញចំនួនមួយគ្រឿង បានចុះមកដល់កន្លែងកើតហេតុ ហើយបានបាញ់ទឹកពន្លត់ក៏រលត់ទាំងស្រុង។

ករណីនេះ មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះទេ គឺឆេះខូចខាតតែប្រអប់កុងទ័រ នៅលើបង្គោល និងខ្សែភ្លើង រួមទាំងខ្សែអ៊ិនធើណេត និងធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខាងលើ ដាច់ចរន្តអគ្គិសប៉ុណ្ណោះ៕

មតិយោបល់