ស្វាយរៀងៈ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៨និង២៥នាទីយប់នៅលើកំណាត់ផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ០០/០១ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងទឹសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រពាក់ស្លាកលេខ ភ្នំពេញ 2AW-8078 បើកបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងយ៉ាងលឿនដែរក៏បុកគ្នាចំពីមុខពេញទំហ៊ឹងលាន់ដូចរន្ទះបណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាលធ្ងន់ធ្ងរនិងបានស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។
បើកបររថយន្តមានឈ្មោះប៉ាល់ វន្នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ទូរស័ព្ទរស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូងអ្នកបើកបរគ្មានរបួសរថយន្ដខូចខាតធ្ងន់។
ចំពោះជនរងគ្រោះបើកម៉ូតូម៉ាក្សហុងដាWaveសេ១០០ពណ៏ខ្មៅគ្មានស្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ
(ស្លាប់នៅកន្លែងកើតហេតុ)បើកបរពីត្បូងទៅជើងមិនពាក់មួកសុវត្ថិភាពម៉ូតូខូចខាតធ្ងន់។
ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចយកមធ្យោបាយទាំងពីទៅរក្សាទុកនៅអធិការក្រុង
ស្វាយរៀង។
ចំណែកសពជនរងគ្រោះតម្កល់ទុកបណ្ដោះអាសន្ននៅវត្តជម្ពូព្រឹក្សារង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចឃាត់ខ្លួននៅអធិការក្រុងស្វាយរៀងដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនិតិវិធី៕




មតិយោបល់