ព័ត៌មានជាតិ

សមត្ថកិច្ច​បំបែកសំបុក​ចោរប្លន់ កាច់ករ​ម៉ូតូ​ដ៏​កក្រើក​នៅ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ​៖​ប្តី​ប្រពន្ឋ​ពីរ​នាក់ ដែល​មាន​ជំនាញ​ខាង​កាច់ករ​ម៉ូតូ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ តាម​ប្រមាញ់​និង​ធ្វើការ​ឡោមព័ទ្ឋ​ឃាត់ខ្លួន​បាន​កាលពី​វេលា​១១​និង​៣៥​នាទី​ថ្ងៃ​ទី​០១​សីហារ​ឆ្នាំ​២០១៤ ត្រង់​ចំនុច​ផ្ទះជួល​ស្ថិតក្នុង​ក្រុម​ទី​១២​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​បន្ទាប់​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាច់ករ​កាលពី​យប់​ថ្ងៃទី​៣១​កក្កដា​នៅ​ម្តុំ​មន្ទី​កសិកម្ម​ខេត្ត​។​

​តាម​ការ​អោយ​ដឹង​ពី​លោក លុយ ហាំង នាយ​ប៉ុសិ៍្ត​រដ្ឋបាលនគ​រ​បាល​សង្កាត់​លេខ​៤ បាន​បញ្ជាក់​អោយដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ជនរងគ្រោះ​ដែល​បាន​បាត់​ម៉ូតូ​មក កំលាំង​របស់​លោក​បាន​ព្យាយាម​ធ្វើ​ការស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ ទាំងឡាយ​ដែល​បាន​ជាប់​ក្នុង​បញ្ចី​ខ្មៅ រហូតដល់​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០១​សីហារ​ឆ្នាំ​២០១៤ បណ្តាញ​របស់​សមត្ថកិច្ច​បាន​បង្ហាញ​ពី​មុខសញ្ញា ទើប​លោក​បាន​បញ្ចា​កំលាំង​ភ្លាមៗ​ធ្វើការ​ឡោមព័ទ្ឋ​ទី​តាំង​សង្ស័យ ក្រោយពី​បាន​ចូល​ក្នុង​ផ្ទះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​២​នាក់​រួមជាមួយ​វត្ថុតាង​ជាច្រើន ក្នុងនោះ​រួមមានៈ ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥​សេរី​២០១៤ ស្លាក​លេខ​ម៉ូតូ សោ​កាច់ករ​អក្សរ​តេ កញ្ចក់​ម៉ូតូ​និង​សម្ភារៈ​មួយចំនួនទៀត​។​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ អា​ម សូ ភេទ ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក ស្អាង ខេត្ត​កណ្តាល ជា​ប្តី និង ប្រពន្ឋ​ឈ្មោះ បេ ស្រី​ណា ភេទ​ស្រី អាយុ​២៤ ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ស្នាក់នៅ ផ្ទះជួល​កន្លែង​ចាប់ខ្លួន​។​

​សូម​បញ្ជាក​ផង​ដែរ​ថា ជនសង្ស័យ​ជា​ប្តី ធ្លាប់​ជា​ប់ព​ន្ឋ​ធនាគា​ប្ត​ង​រួចមក​ហើយ​ពី​បទ​ប៉ុនប៉ង​ប្លន់ ហើយ​ត្រូវបាន​តុលាការ​ចេញ​ដី​ការដោះលែង​កាលពី​ថ្ងៃ​ទី​០៧​ខែ​០៥​ឆ្នាំ​២០១៣​។​
​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ រួមជាមួយ​វត្ថុតាង​ទៅកាន់​អធិការ​ក្រុង នឹង​កំពុង​បន្ត​ស្រាវជ្រាវ​បក្សពួក​ដែល​បាន​នឹង​កំពុង​រត់គេចខ្លួន​៕

2014-08-02_115224
2014-08-02_115242

មតិយោបល់