ព័ត៌មានជាតិ

លឿនជ្រុលកាច់ចង្កូតទៅបុករថយន្តពីក្រោយចំពេញទំហ៊ឹងបណ្តាលស្លាប់ភ្លាមៗនៅស្រុកកៀនស្វាយ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗកាលពីថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង៥០នាទី ស្ថិតនៅលើផ្លូវជាតិ លេខ១ក្នុងចន្លោះគីឡូម៉ែត្តលេខ៤៨-៤៩ នៅចំណុចភូមិ ពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេល
កើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125
ព៌ណខ្មៅពាក់ស្លាកលេខកណ្តាល 1U-1409 បើកបរដោយឈ្មោះ យ៉ែម ថាច ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។
លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកពីក្រោយរថយន្តមិនស្គាល់អត្តសញ្ញាណ( បានបើករត់គេចបាត់)បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតុហេតុ។

ក្រោយពីកើតហេតុកម្លាំងជំនាញផ្នែកចរាចរណ៍ស្រុកចុះធ្វើការវាស់វែងនិងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងម៉ូតូយក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីស្រាវជ្រាវតាមនិតិវិធីច្បាប់៕

 

មតិយោបល់