ព័ត៌មានជាតិ

ផ្សំគំនិតលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតប៉័ងតោប្លន់យកម៉ូតូ)

ភ្នំពេញ: នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជន
សង្ស័យចំនួន០១នាក់ ឈ្មោះវ៉ាន់ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិត្រពាំងឬស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

មានទីលំនៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឃាត់ខ្លួនថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល
ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះគា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួលភូមិជម្ពូវ័ន្ត សង្កាត់
ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។

សភារ:ដកហូតបានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួលេខម៉ាស៊ីន9753065 ពាក់ស្លាកលេខ ភ្នំពេញ 1GR-2176 ។

តាមដំណើររឿងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលា ម៉ោង៣និង១៥នាទី ជនរងគ្រោះឈ្មោះគា សុភារ៉ា ភេទប្រុសអាយុ២៧ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន5381649 ពាក់
ស្លាកលេខភ្នំពេញ1HI-0319 ទៅឌុបប្រពន្ធឈ្មោះយាន មុំ ភេទស្រី អាយុ២៨ឆ្នាំចេញពីធ្វើការខារ៉ាអូខេ
នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញពេលជិះម៉ូតូឌុប ប្រពន្ធមកដល់ចំណុចមុខរោងចក្រក្លេតភី ស្ថិតក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរ១២ ៥ (មិន
ចាំស្លាកលេខ) ចំនួនពីរគ្រឿងបានជិះម៉ូតូមកក្រោយជនរងគ្រោះ រួចបានធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួលរួចយកកាំបិតប៉័ងតោបំរ៉ុងកាប់ជនរងគ្រោះជាប្តីឃើញដូច្នេះជនរងគ្រោះនិងប្រពន្ធ
ភ័យពេក ក៏នាំរត់ចោលម៉ូតូ បន្ទាប់ពួកក្រុមជនសង្ស័យក៏បាននាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះជិះម៉ូតូគេច ខ្លួនបាត់ឲ្យអស់។

ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោម
ចៅទី៣ ហើយសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។

១-ឈ្មោះមួន ភីរ័ក្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ មានទីលំនៅភូមិកន្ទោកជើងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
២ឈ្មោះ គង់ ប៊ុនសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគល់។

និងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ.លេខម៉ាស៊ីន5381649ពាក់ស្លាកលេខភ្នំពេញ1HI-0319(បានប្រគល់ឲ្យជនរងគ្រោះឈ្មោះគា សុផារ៉ា) ។

ចណែកជនសង្ស័យនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ រួច
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីការឃុំបញ្ជូនឃុំខ្លួនបណ្តោះអាសន្នទៅព្រៃស ម១។

លុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជន
សង្ស័យចំនួន០១នាក់ ឈ្មោះវ៉ាន់ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ នាំមកសាកសួរនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារ
ភាពថារូបខ្លួនពិតជាបានទិញម៉ូតូពីជនសង្ស័យឈ្មោះគង់ ប៊ុនសី ពិតប្រាកដមែន ដោយមានចម្លើយ
សារភាព និងដោយមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយ:លេខទូរស័ព្ទ ០១២ ៦៣៣៤៥៦ បានអនុញ្ញាតិឲ្យសមត្ថកិច្ចនគរបាលធ្វើការឃាត់ ខ្លួនជនសង្ស័យឈ្មោះវ៉ាន់ សាវឿន ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញចាត់ការ
តាមផ្លូវច្បាប់៕

 

មតិយោបល់