ព័ត៌មានជាតិ

ជនជាតិអង់គ្លេសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀនទម្ងន់ ២៥៨.១៨ក្រាម

កំពត: នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទី ស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បង្ក្រាបករណីជួញដូរគ្រឿងញៀន ផ្ញើតាមប្រៃសនីយ៍ខេត្តកំពត ឋិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ឈ្មោះ MATTHEW JAMES ភេទប្រុស អាយុ ៣៣ឆ្នាំ (ជនជាតិអង់គ្លេស) រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ប្រើប្រាស់ទូរស័ព្ទលេខ 097 498 6097 និងដកហូតថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីម្សៅ ទម្ងន់ ២៥៨.១៨ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់