ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាសំណាងដែល…

ព្រះសីហនុ:​ រថយន្ត៣គ្រឿងបុកបន្តគ្នាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ ១១៣-១១៤ ក្នុង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុង ទិស ដៅ ស្របគ្នា ពីភ្នំពេញទៅខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាទី
១/ រថយន្ត Ford ពណ៌ខ្មៅ ពាក់ស្លាកលេខ AT19 2-0331 បើកបរដោយឈ្មោះ Huyi Feng ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ទីលំនៅភូមិត្រពាំងឈូក ឃុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជារថយន្តនៅខាងមុខគេ បម្រុងបត់ឆ្លងចូលផ្លូវលំខាងឆ្វេងដៃ។
២/រថយន្តម៉ាក ព្រូស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6979 បើកបរដោយឈ្មោះ សេង មហិទ្ធិរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បុកពីក្រោយផ្នែកខាងធ្វេងរថយន្ត Ford ពណ៌ខ្មៅ ។
៣/រថយន្តធំសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នុំពេញ 3D-6156 បើកបរដោយឈ្មោះ តូច វុទ្ធី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដូលបែកខាងកើត ស្រុកចម្ការលើ ខេត្តកំពង់ ចាម បុកពីក្រោយរថយន្ត ព្រូស បន្តទៅបុកជាប់រថយន្ត Ford ពណ៌ ខ្មៅ ។
ក្នុង ហេតុការណ៍ នេះបណ្តាលឲ្យខូចខាតរថយន្ត ០៣គ្រឿង ចំណែកមនុស្សគ្មានរបួស ឫខូចខាតសម្បត្តិសាធារណ:ឡើយ ។
បច្ចុប្បន្ន រថយន្តទាំងបីខាងលើត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ធ្វើការដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់