ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរ…

កណ្ដាល: នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីជួញដូរគ្រឿងញៀន ត្រង់ចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ឯក រស្មី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ស្រុកកំណើតនៅភូមិសំប៉ាន ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣៤កញ្ចប់តូច ធំល្មម ០១កញ្ចប់
-ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ។

ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់