ព័ត៌មានជាតិ

ហុងដាឌ្រីម C125 ពន្លះហ៊ីយ៉ាន់ដាយ ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៨ និង១៥នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្ត ស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងខូចខាតម៉ូតូ០១គ្រឿងធ្ងន់។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1I-7221 បើកបរដោយឈ្មោះ អៀន ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។

ចំណែករថយន្តម៉ាក ហ៊ីនយ៉ាន់ដាយ ពណ៌បៃតង ស្លាកលេខ ស្វាយរៀង 3A-9597 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

មូលហេតុបឋម៖ បង្កដោយអ្នកបើកម៉ូតូ ជិះលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ចំណែកសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់