តាកែវៈ បន្ទាប់ធ្វើការស្រាវជ្រាវអស់រយៈពេលមួយសប្តាហ៍នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៩៨/២០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តតាកែវ ពីបទ លួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិត្រពាំងពូន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៩ (កាច់សោកម៉ូតូ) បានរួចរត់គេចខ្លួន ស្របពេលបក្ខពួក ៣នាក់ទៀត ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពេលកើតហេតុ ។
ជនជាប់ចោទខាងលើឈ្មោះ វៀច លាងស៊្រុន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិគ្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យត្រូវកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់