ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ នេះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានរៀបចំសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារចក្ខុសាស្ត្រ ជាជំនួយរបស់មូលនិធិហ្រេ្វត ហូឡូអូស្ត្រាលី ក្រោមអធបិតីភាព លោកជំទាវ អ៊ុំ សាម៉ុល អនុរដ្ឋលេខាធិការ ក្រសួងសុខា ភិបាល ។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថាមូលនិធិហ្វ្រេតហូឡូអូស្ត្រាលី និងទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិនៃប្រទេសអូស្រា្តលីបានទទួលជំនួយតាំងពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្នដូចជា ជួសជុលអាគារចាស់ និងសាងសង់ អាគារថ្មីចំណាយថវិកា ៤០៨ ២៩៣ ដុល្លារ បំពាក់សម្ភារបរិក្ខាពេទ្យចំណាយថវិកា ១២៧ ៤៧៨ ដុល្លារ បណ្តុះបណ្តាលបច្ចេកទេស ចំណាយថវិកា ៤៩ ៨០៩ ដុល្លា ស្តារគំហើញ ជូនប្រជាពលរដ្ឋចំណាយថវិកា ៣០ ៤៥៩ សរុបថវិកាអស់ ៦១៦ ០៣៩ ដុល្លាអាម៉េរិក ។
ដោយឡែកអាគារថ្មីនេះត្រូវបានដាក់ឲ្យដេញថ្លៃដោយមានក្រុមហ៊ុនចំនួន ០៧ បាន ចូលរួម ហើយក្រុមហ៊ុន SUN LIGHT GROUP CO LTD ទទួលការសាងសង់ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ២០១៣ និងបញ្ចប់ថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០១៤ ។
អាគារនេះចំណាយថវិកាអស់ជាង ៣៧៧ ២៩១ ដុល្លារអាម៉េរិក លើផ្ទៃដី ៦៣៨ ម៉ែត្រការ៉េ កម្ពស់មួយជាន់ផ្ទាល់ដីចាក់បេតុងពីរសន្លឹក នៅបាតអាគារ និងដំបូលអាគារ និងដំបូលប្រក់ក្បឿងមានផ្លូវឡើង ២ ដែល ១ ជាជណ្តើរ និង ១ ទៀតជាជំរេលសម្រាប់រទេះជនពិការ ។
អាគារនេះចែកចេញជា កន្លែងអ្នកជំងឺរង់ចាំ បន្ទប់ចុះឈ្មោះអ្នកជំងឺ បន្ទប់តាំងវែនតា បន្ទប់វាស់ និងកាត់វែនតា បន្ទប់ពិនិត្យព្យាបាល បន្ទប់សម្រាប់អ្នកជំងឺស្ត្រី និងបុរស បន្ទប់ VIP បន្ទប់គ្រូពេទ្យប្រចាំការ បន្ទប់ចាក់ថ្នាំស្ពឹក បន្ទប់វះកាត់ បន្ទប់លាងសម្អត និងរំងាប់ មេរោគ បន្ទប់គ្រូពេទ្យផ្លាស់ម្លៀកបំពាក់ បន្ទប់អ្នកជំងឺបរិភោគអាហារ បន្ទប់ទឹកសម្រាប់ បុរស ស្ត្រី និងអ្នកជិះរទេះពិការ បន្ទប់ម៉ាស៊ីន បោកគក់ បន្ទប់ដាក់សម្ភារ និងបន្ទប់បម្រុងនៅផ្នែកខាងក្រោម ។
លោកជំទាវ អ៊ុំ សាម៉ុល បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយមូលនិធិហ្វ្រេតហូឡូ និងទីភ្នាក់ងារអភិវឌ្ឍន៍ ដែលបានជួយកសាង អាគារចក្ខុសាស្ត្រនេះឡើងសម្រាប់ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ដើម្បីប្រើ ប្រាស់ចំទិសដៅ ព្រមទាំងបានជួយគិតគូអំពីការលំបាកខ្វះខាតរបស់មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ក្នុងការទទួលប្រជាពលរដ្ឋ ឲ្យចូលមកពិនិត្យព្យាបាល ពិតជាឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការ ចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងខេត្តព្រះសីហនុ ដើម្បីលើក កម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
លោកជំទាវអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានធ្វើការផ្តាំផ្ញើឲ្យមន្ត្រីសុខាភិបាលត្រូវយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនេះ ឲ្យបាន គង់វង្សយូរអង្វែង ដើម្បីប្រយោជន៍ រួមរបស់យើងទាំងអស់គ្នា ព្រោះអាគារនេះអាចជួយឲ្យមន្ទីរពេទ្យបង្អែកយើង មានអាគារ និងសម្ភារបច្ចេកទេសទំនើបទាន់សម័យ ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ឥតឈប់ឈរ ដូច្នេះលោកគ្រូពេទ្យត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈក្នុងការជួយពិនិត្យ ព្យា បាលជំងឺជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានអញ្ជើញពិនិត្យក្នុងអាគារព្រមទាំងសាក សួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងអាគារចក្ខុសាស្ត្រនេះផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/3D/Shihanouk1_zpsc4bd5f41.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Shihanouk2_zps9b61edf2.jpg
ប្រភព៖ AKP
មតិយោបល់