តារាចម្រៀង Taylor Swift ដែលគេប្រសិទ្ធនាមឈ្មោះថា ជានារីល្មោភកាម និងយកស្នេហាដឹកមុខ សម្រាប់វិស័យឧស្សាហកម្មកម្សាន្តនោះ បានធ្វើជាអ្នកផ្គូរផ្គងតារាចម្រៀងខូចចិត្ត Selena Gomez ជាមួយនឹង Niall ( One Direction ) ខណៈដែលនាងកំពុងមានជំងឺម្យ៉ាងដែលគេហៅថា ជំងឺឆ្កែចចក ។
បន្ទាប់ពី Selena Gomez និង Justin Bieber បានបែកគ្នា មិត្តជិតស្និទ្ធរបស់នាង Selena Gomez កញ្ញាល្មោភកាម Tylor Swift បាននឹងកំពុងធ្វើជាមេអណ្តើក ផ្គូរផ្គង សមាជិក One Direction តារាចម្រៀង Nial នេះបើយោងតាមប្រភពដែលបង្ហើបប្រាប់ដល់ទំព័រ HLife ។
មិនត្រឹមតែប៉ុណ្ណោះទេ ផែនការផ្គូរផ្គង់នេះ វាដូចជាលូតលាស់ ខណៈដែល Selena Gomez និង Nial បានដឹកដៃគ្នាចូលរួមកម្មវិធីប្រគុំតន្ត្រីរបស់ Katy Perry នៅថ្ងៃកន្លងទៅ។
ក្នុងនោះដែរគេឃើញ តារាចម្រៀងទាំងពីរ ល្អូកល្អើននឹងគ្នា ដោយទំនាក់ទំនងសម្តីជាមួយនឹងគ្នារហូត ។ មូលហេតុដែលធ្វើឲ្យ Taylor ព្យាយាមធ្វើមេអណ្តើកនេះដោយសារតែចង់ឲ្យមិត្តជិតស្និទ្ធ របស់នាង នៅឆ្ងាយ ពីតារាចម្រៀងស្នេហា ហេងស៊យ ដូចភ្លើងស្តុបថ្នល់ Justin Bieber ។
ប្រភពបានបន្តថា Taylor ដឹងថា វាពិបាកណាស់ សម្រាប់ Selena Gomez បំភ្លេច Justin បានទាំងស្រុង ក៏ប៉ុន្តែយើងនឹងព្យាយាមធ្វើតាមលំដាប់លំដោយ ធ្វើយ៉ាងណាឲ្យ Selena Gomez សម្បាយចិត្ត ។
បញ្ជាក់ផងដែរថា កាលពីខែ មករា កន្លងទៅ ក៏មានពាក្យចចាមអារាមថា នាង Selena Gomez មានទំនាក់ទំនងស៊ីជម្រៅ ជាមួយនឹង Nial ដោយគេឃើញថើបគ្នាទៀតផង ក៏ប៉ុន្តែក្រោយមកព័ត៌មាននេះ បានរសាយ ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2014-05-30_115756_zpsfe017296.png
មតិយោបល់