ព័ត៌មានជាតិ

ហ៊ានមែន! ចូលទៅលួចរថយន្តម្ចាស់ឃើញទាន់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ពោធិ៍សាត់: នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥ និង ២០នាទីព្រឹក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ប៉ា សារុំ អាយុ ៥៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ សេង វេហា(ហៅ អ៊ ចាន់យួន) អាយុ ១៩ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រះពន្លា ឃុំឬស្សីក្រោម ក្រុងសេរីសោភណ័្ឌ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពយកកន្ត្រៃយ៍កាត់ទ្វារសង្ក័សី ចូលទៅលួចរថយន្ត១គ្រឿងម៉ាក MAZDA ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២.២.០៤២៣ បន្ទាប់មកក៏បើកចេញពីក្នុងផ្ទះទៅដល់ផ្លូវជាតិ ស្រាប់តែម្ចាស់ផ្ទះឃើញទាន់ស្រែកផ្អើលឆោឡោ និងរាយការតាមទូរសព្ទទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់