ព័ត៌មានជាតិ

នាឡិកា Apple ប្រហែល​ជា​សាក​ថ្ម​តាមរយៈ Wireless បាន​

ខណៈ​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹងរង់ចាំ​វត្តមាន iPhone 6 នៅ​ក្នុង​យប់​នេះ ស្រាប់តែ​បែកធ្លាយ​នូវ​ព័ត៌មាន​ថ្មី​មួយ​គឺ iWatch នាឡិកា​ឆ្លាត​វៃរ​បស់ Apple ក៏​បង្ហាញ​វត្តមាន​ជាមួយគ្នា​ផងដែរ​។​

​អតីត​វិស្វករ​ជាន់ខ្ពស់​របស់ Apple លោក Abraham Farag បានឲ្យដឹងថា iWatch នាឡិកា​ឆ្លាត​វៃរ​បស់ Apple នឹង​ត្រូវ​បង្ហាញ​ជាមួយនឹង iPhone 6 ហើយ​អ្វី​ដែល​ជា​ចំណុច​ពិសេស​នោះ​គឺថា វា​អាច​សាក​ថ្ម​តាមរយៈ Wireless បាន ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា iPhone ថ្មី​អាច​ធ្វើបាន​ដូចគ្នា ឬ​មួយ​យ៉ាងណា​ទេ​។​

​បើទោះបីជា iWatch សាក​ថ្ម​បាន​តាមរយៈ​Wireless ក្ដី ក៏​មិនមែន​ជា​ព័ត៌មាន​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ផងដែរ ប៉ុន្តែ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឧបករណ៍ Apple ដំបូង​ដែល​សាក​ថ្ម​តាមរយៈ Wireless៕​
toddham_iwatch_home

មតិយោបល់