ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់យ៉ាងរន្ធត់!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿង បានបុកជាមួយនឹងម៉ូតូស៊ុយសាគីវីវ៉ា ពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ ស្លាប់យ៉ាងរន្ធត់រួចបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រែពាង ខាងមុខការ៉ាស់សាំង របស់ឈ្មោះ ជឹម ជីលាង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផល​​ សំណាង អាយុ១៨ឆ្នាំ រស់នៅចំណុចក្រសាំងភ្នៅ ភូមិសំឡាញ ឃំុក្រពេីពីរ ជិះម៉ូតូម៉ាកស៊ុយសាគីវីវ៉ា ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1T-4436 ត្រូវរថយន្តបង្កមិនចាំម៉ាក បេីកបុកស្លាប់យ៉ាងរន្ធត់ រួចបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង៕

មតិយោបល់