ព័ត៌មានជាតិ

ស្ងាត់ៗជនមិនស្គាល់មុខ លួចបោះបង្គោលយកចំណីផ្លូវ បំណងធ្វើជាកម្មសិទ្ធ ត្រូវបានអាជ្ញាធរចុះរុះរើ

ភ្នំពេញៈ កំណាត់ផ្លូវបេតុង ត្រង់ចំណុច មុខរោងចក្រផលិតក្បឿង ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅជាប់ព្រំប្រទល់ជាមួយ បុរីសែនមនោរម្យ ភូមិកន្ទោកជើង ជាចំណុចទីប្រជុំជន រោងចក្រផ្ទះជួលច្រើន ហើយត្រូវបានជនមិនស្គាល់មុខ ឆ្លៀតឱកាសលួចយកបង្គោលថ្មទៅដាំបោះយកចំណីផ្លូវសាធារណៈ ក្នុងគោលបំណងកេងចំណេញជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ដែលបង្កឲ្យផលប៉ះពាល់ផ្លូវសាធារណៈ បាត់បង់សណ្តាប់ធ្នាប់ ហើយត្រូវបានអាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យ ចុះរុះរើដកបង្គោលថ្មចោល នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ។

កម្លាំងអាជ្ញាធរ កម្លាំងសន្តិសុខសាលាខណ្ឌ ដឹកនាំដោយ លោក កែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធ គណអភិបាលខណ្ឌ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋាន និងដើម្បីសោភ័ណភាព មូលដ្ឋានផង ទើបអាជ្ញាធរខណ្ឌពិធិ៍សែនជ័យ ដឹកនាំកម្លាំងចុះរុះរើ បង្គោលថ្ម ចាក់រឹងមាំ លើចំណីផ្លូវបេតុងខាងលើ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ នៅកន្លែងកើតហេតុ ទោះជាមន្រ្តីខាងអាជ្ញាធរ សាកសួររកម្ចាស់ អ្នកបោះបង្គោលយកចំណីផ្លូវ តែពុំមានលទ្ធផល មិនត្រូវបានអ្នកណាចេញមុខមកអះអាងឡើយ សមត្ថកិច្ច សម្រេចដកលើកបង្គោល ដាក់ទៅកៀនខាង ជៀងវាង ជនឆ្លៀតឱកាសកេងចំណេញយកចំណីផ្លូវ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន៕

មតិយោបល់