ព័ត៌មានជាតិ

បុរស២នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង

ភ្នំពេញ: បុរស២នាក់បានរងរបួសធ្ងន់ ដោយសាររថយន្តកាមរីបាឡែនមួយគ្រឿងបុកយ៉ាងពេញទំហឹង រួចបើកគេចខ្លួនបាត់ស្រមោល​ កាលពីវេលាម៉ោង ១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ក្បែរនិងរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-8919បើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ២៧១​ បត់ស្តាំចុះទៅរង្វង់មូលផ្សារដើមថ្កូវ​​ ខណ:នោះមានម៉ូតូម៉ាកគ្រីសមួយគ្រឿង​ មិនចាំស្លាកលេខ​ បានជិះចេញពីរង្វង់មូលឡើងទៅលើផ្លូវលេខ២៧១​ វិញ​ ក៏ត្រូវរថយន្តនោះបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងបុរស២នាក់ខ្ទាតទៅលើថ្នល់រងរបួសធ្ងន់ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល​។​ បន្ទាប់មករថយន្តសាមុយបានមកដល់កន្លែងកើតហេតុ​ បានដឹកជន​រងគ្រោះ​ទាំង​២នាក់​ទៅសង្គ្រោះនៅមន្ទីរពេទ្យ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ​ បានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ​ រងចាំជនរងគ្រោះមកទទួលយកវិញ​៕

photo_2016-08-02_05-47-10

photo_2016-08-02_05-55-03

photo_2016-08-02_05-55-04

photo_2016-08-02_05-55-05

photo_2016-08-02_05-55-07

មតិយោបល់