ភ្នំពេញ: កាលពីលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខស្ថានទូតថៃ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានករណីក្មេងស្ទាវដេញកាប់គ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាអ្នកលក់ផលិតផលអនទ្បាញ មានស្រុកកំណើតខេត្តបាត់ដំបង (ស្លាប់)។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម ជិះម៉ូតូឌុបគ្នា ៤ ទៅ៥គ្រឿង មិនចាំម៉ាក មកដេញវាយយុវជនពីរនាក់ តាមបណ្ដោយផ្លូវកើតហេតុ ទិសដៅពីជើងទៅត្បូង ។ ដោយពេលនោះ ជនរងគ្រោះ បានស្រែកថា ចោរៗ ភ័យពេកក៏ដួលម៉ូតូ ក៏ត្រូវក្រុមជនសង្ស័យវាយបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសព បន្ទាប់ពីធ្វើកោសល្យវិច័យរួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សម្ភារ:បន្សល់ទុកនៅកន្លែងកើតហេតុ៖
-កាំភ្លើងមួយដើមម៉ាក K59
-ម៉ូតូម៉ាក Beat ពណ៌សលាយក្រហម ស្លាកលេខ ពោធិ៍សាត់ 1I-8728។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្ត ដោយមិនទាន់អាចបញ្ជាក់ទេថា ករណីនេះ បណ្ដាលមកពីអ្វី។
សូមបញ្ជាក់៖ ករណីខាងលើនេះ គ្រាន់តែគូដណ្ដឹង ទទួលបានព័ត៌មានភ្លាម ក៏ជិះម៉ូតូមកដល់វត្តស្ទឹងមានជ័យ ឃើញសពជនរងគ្រោះ បានស្រែកទ្រហោយំ ទាំងអារម្មណ៍ក្ដុកក្ដួល ប្រាប់ខ្លួនឯងថា មិនមែនជាការពិតទេ គ្រាន់តែជារឿងយល់សប់ទេ។
ខណៈនោះផងដែរ ក្រុមការងារសារព័ត៌មាន Post News បានសួរស្ត្រីខាងលើ ដោយគាត់បានឆ្លើយប្រាប់ថា ជនរងគ្រោះ (សព) បានសន្យាគ្នា នឹងរៀបការខែ២ ឆ្នាំ២០២០ខាងមុខ ប៉ុន្តែឥទ្បូវមកជួបគ្រោះអកុសលបែបនេះ ធ្វើឲ្យគាត់សោកសៅ ស្រណោះអាល័យជាខ្លាំង ស្ដាប់ហើយសង្វេគចិត្តណាស់ គាត់បានបន្លឺពាក្យថា «បងងើបទ្បើង» ៕
មតិយោបល់