ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យឪពុកស្លាប់ចោលកូន ២នាក់ និងម្តាយរងរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោង ៥និង១០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តជាមួយម៉ូតូសណ្តោងរ៉ឺម៉ក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង៤នាក់រួមមាន៖
១/ ឈ្មោះ ឈៀង ប៊ុនធឿន អ្នកបើកបរ (ស្លាប់នៅនឹងកន្លែង)
២/ ឈ្មោះ សាក់ សេង រងរបួស ធ្ងន់ (ប្រពន្ធ)។
៣/ ឈ្មោះ ធឿន ធេប រងរបួស ស្រាល (កូន)។
៤/ ឈ្មោះ ធឿន ធីម រងរបួស ស្រាល (កូន) ។
អ្នកទាំងបួនមានទីលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង។
អ្នកបើកបររថយន្តរត់គេចខ្លួន។

ដំណើររឿង៖ យោងតាមសមត្ថកិច្ចបញ្ជាក់ថា មានរថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8609 ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំនុចខាងលើ បានបុកម៉ូតូ ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុរសជាឪពុកបានស្លាប់នៅនឹងកន្លែង ម្តាយរងរបួសធ្ងន់ធ្ងរ និងកូនចំនួន ២នាក់របួសផងដែរ។

ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះទាំងបីនាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯ វត្ថុតាងសមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕

មតិយោបល់