ភ្នំពេញៈ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេនប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំដល់ពលរដ្ឋនិងសមត្ថកិច្ច។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាមនុស្សមានសតិមិនល្អ។
ដំណើររឿង៖ នៅវេលាកើតហេតុ មានក្មេងៗមួយក្រុមដែលរស់នៅក្នុងភូមិបានដើរកាត់ក្បែរប៉ុស្ដិ៍ខាងលើ ខណៈក្រឡេកមើលទៅលើដើមស្វាយ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក ស្លាប់បាត់ទៅហើយ ក៏ធ្វើឲ្យមានកាភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយបានរាយការទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន និងបានយកសពទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកសាច់ញាតិ និងបូជាតាមប្រពៃណីនាពេលក្រោយ។
ករណីខាងលើនេះពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី១ អ្នកខ្លះនៅតែមិនអស់ចិត្តមានមតិរៀងៗខ្លួនថា៖ មូលហេតុអ្វីបានជាបុរសម្នាក់នេះអាចចង.កនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលបាន ព្រោះកន្លែងនឹង មន្ត្រីប៉ូលីសប្រចាំការ២៤ម៉ោងលើ២៤ម៉ោង អាចចូលឃាត់ជនរងគ្រោះបានម្ដេចក៏បណ្ដាលឲ្យស្លាប់ ពលរដ្ឋដាក់ការសង្ស័យថាឬមួយគ្មានមន្ត្រីប្រចាំការក្នុងប៉ុស្តិ៍ នេះជាការធ្វេសសប្រហែស របស់លោក ម៉ៅ សាវឿន ជាមេប៉ុស្តិ៍ក្នុងការដឹកនាំ សូម្បីតែជនរងគ្រោះស្លាប់ទៅហើយក៏មិនដឹងកុំតែប្រជាពលរដ្ឋរាយការណ៍ប្រាប់ ទើបប្រញាប់ប្រញាលឲ្យមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច័យភ្លាមៗ តើឲ្យពលរដ្ឋសង្ឃឹមយ៉ាងណាទៅ។
ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យសូមណុំពរតាមរយៈសារព័ត៌មាន Post News ទៅលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញជួយមើលលោកមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី១ផង សូម្បីតែមនុស្សចងកសម្លាប់ខ្លួននៅក្នុងប៉ុស្តិ៍ក៏មិនដឹង ធ្វើឲ្យពលរដ្ឋអស់សង្ឃឹមទៅលើសមត្ថកិច្ចមូលដ្ឋានហើយបើលែងតែម៉ាកៗនេះ៕
មតិយោបល់