ព័ត៌មានជាតិ

បាត់ទូរស័ព្ទអាយផេត៣គ្រឿង សរុបទឹកប្រាក់ជិត៣០០០ដុល្លារ ព្រឹកឡើងប្រទះឃើញនៅនារីសង្ស័យម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ១០៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ យកទៅសួរនាំរកបក្ខពួក ពាក់ព័ន្ធនឹងករណីលួច។

ជនរងគ្រោះឈ្មោះ សុទ្ធ សុធារី អាយុ៣៨ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ សុខ ភារុន ភេទស្រី អាយុ៣២ រស់នៅភូមិ-ឃុំកើតហេតុ។

បាត់ទូរស័ព្ទអាយផេត៣គ្រឿង និងសរុបជិត៣០០០ដុល្លារស្រាប់តែព្រឹកឡើងឃើញនៅនារីសង្ស័យម្នាក់បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចឃាត់ខ្លួន សួររកបក្ខពួក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ខែឆ្នាំដដែល ជនរងគ្រោះបានសម្រានលង់លក់ក្នុងផ្ទះ
ដោយមុនពេលចូលដេក បានទុកលុយចំនួន៣៧០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល អាយផេត១គ្រឿងតម្លៃជាង១០០០ដុល្លារ ទូរស័ព្ទអាប៉ូអេស១១ប្រូ១គ្រឿង តម្លៃជាង៣០០ដុល្លារ និងទូរស័ព្ទអាយហ្វូនអិចអេស១គ្រឿងតម្លៃ១២០០ដុល្លារនៅក្បាលដំណេក។ លុះរហូតដល់ម៉ោង៦ព្រឹក ថ្ងៃដដែល ទើបម្ចាស់ភ្ញាក់ពីដំណេក ដឹងទ្រព្យសម្បត្តិ ខំស្វះស្វែងដើររក តែមិនឃើញ ហើយព្យាមតេទៅលេខទូរស័ព្ទអាយហ្វូនអិចអេស ក៏មាននារីម្នាក់ បានលើកនិយាយជាមួយជនរងគ្រោះ គាប់ជួនប្អូនប្រុសស្ត្រីជនរងគ្រោះ បានឃើញនារីសង្ស័យ និយាយទូរស័ព្ទបងរបស់ខ្លួន ក៏បានហៅសមត្ថកិច្ចទួលសង្កែទី១ ឲ្យឃាត់ខ្លួន យកទៅសួររកបក្ខពួក និងចាត់ការតាមច្បាប់តែម្តង។

វត្ថុតាងទូរស័ព្ទម៉ាកអាយហ្វូនអិចអេស ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ៕

មតិយោបល់