ព័ត៌មានជាតិ

ផ្ទុះមីនតោន បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

បាត់ដំបង: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចហេងដាន ស្ថិតក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក មានករណីត្រាក់ទ័រភ្ជួរដី ជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះ របួសធ្ងន់បុរសម្នាក់ និងខូចត្រាក់ទ័រ ១គ្រឿង ។

មូលហេតុ៖ គាត់ទៅភ្ជួរស្រែ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់