ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងជំនាញបញ្ជូនទៅប្រទេសដើមវិញ

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលអន្តោប្រវេសន្ត នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ លួចឆ្លងដែនចូលមក លក់ឆ្នោតវៀតណាម ដោយខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន ជនជាតិវៀតណាមរូមនេះត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការឃាត់ខ្លួនយកទៅអប់រំ និងធ្វើកិច្ចសន្យា ឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញ៕

មតិយោបល់