បន្ទាយមានជ័យៈ មានករណីចាប់ជំរិតទារប្រាក់ពីភ្នំពេញ ហើយរត់គេចខ្លួនទៅខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ដោយមានការសម្រសសម្រួលពីលោក ព្រះអាជ្ញាសាលាដំបូងខេត្ត មាស ច័ន្ទពិសិទ្ធ
បានរៀបចំកម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបករណីខាងលើ ចាប់បានខ្លួនជនល្មើស បក្ខពួក៣នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤៥នាទី។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖
១.ឈ្មោះ ព្រាប វណ្ណា ប្រុស ២៣ឆ្នាំ ជាអ្នកបើកបរ
២.ឈ្មោះ ព្រាប វណ្ណះ ប្រុស ២៩ឆ្នាំ ជាអ្នកចាប់
៣.ឈ្មោះ វ៉ាន់ ស្រេត ប្រុស ២៨ឆ្នាំ ជាអ្នកសមគំនិតរួមជាមួយ ម៉ាកឡាន លុចស៊ីស៣០០ មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004 ជាមធ្យោបាយ នៅសណ្ឋាគារ ស៊ីធីប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកទៅសាកសួរនៅស្នងការដ្ឋាន ក្នុងករណីនេះ បានប្រគល់ជូនលោកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់