ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post Newsថា នៅវេលាម៉ោង ៤រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ អតិថិជនដែលបានជិះឡានរបស់ក្រុមហ៊ុន វិបុល អិចប្រេស ពីភ្នំពេញទៅកោះកុង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៤៨ គាត់សំណូមពរទៅម្ចាស់ក្រុមហ៊ុនជួយមើលតៃកុងរថយន្តផង កុំឲ្យបើកលឿនពេកព្រោះមនុស្សជិះក្នុងឡានជាច្រើននាក់ គាត់មានការភ័យខ្លាច ហើយវាអាចបង្កជាយថាហេតុណាមួយ មើលមិនឃើញ ព្រោះជីវិតមនុស្សមិនអាចវិលល្ងាចបានទេ ទន្ទឹមនឹងនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងទៅក្រុមហ៊ុនបញ្ជាក់ថា ដូចអតិថិជននិយាយដែរឫទេ? ហើយ Post News ក៏រង់ចាំការបំភ្លឺពីក្រុមហ៊ុនគ្រប់ពេលវេលា៕
ព័ត៌មានជាតិ
មតិយោបល់