ព័ត៌មានជាតិ

Update: ចាប់ឃាតកបានហើយ ដែរសម្លាប់ស្ត្រីម្នាក់ព្រឹកម៉ិញ នៅខេត្តក្រចេះ

ក្រចេះ: កាលពីថ្ងៃទី ១២ ខែធ្នូ ២០១៩ ឈ្មោះ ថៃ វ៉ារី ភេទស្រី អាយុ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ ភេទស្រី អាយុ ៤៧ឆ្នាំ ជាអ៊ំស្រីបង្កើតថា ឪពុក ឈ្មោះ ប៊ុនផេង ទៅដឹកអុសឡ ម្តាយឈ្មោះ ឈុំ ណៃស៊ីម ទៅអោយទឹកគោក្រោយផ្ទះ មិនឃើញត្រឡប់មកវិញ ក៏មិនចាប់អារម្ម រហូតដល់ម៉ោងប្រហែល ៦ល្ងាច នាំគ្នាដើររកនៅតែមិនឃើញ លុះព្រឹកថ្ងៃទី ១៣ ខែធ្នូ ២០១៩ ម៉ោង៦ ៣០នាទីព្រឹក ដើររកបន្តទៀត បានឃើញសាកសពឈ្មោះ ឈុំ ណៃស៊ីម ភេទស្រី អាយុ ៣៩ឆ្នាំ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប នៅចំណុចវាលក្បូនក្រោយផ្ទះចម្ងាយប្រហែល​ ១៥០ម៉ែត្រ ក្នុងភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមការពិនិត្យសាកសពឃើញស្នាមវាយនឹងវត្ថុរឹង ស្លាកស្នាមដូចខាងក្រោម៖
ជាំពោរធ្គាមសងខាង ពោរចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង។

ក្រោយការពិនិត្យជំនាញបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សម្រាប់ពត៌មានលម្អិត Post Nws និងផ្សាយបន្តទៀត។

ពិតជាសាហាវមែន! មានករណីជនសង្ស័យវាយប្លន់ស្រ្តីម្នាក់ បណ្ដាលឲ្យស្លាប់ទាំងព្រឹក នៅខេត្តក្រចេះ

មតិយោបល់