ភ្នំពេញៈ នៅវេលាម៉ោង ៤រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន Post News Media បានទទួលលិខិតមួយច្បាប់សុំឲ្យកែតម្រូវ ការចុះផ្សាយ ពាក់ព័ន្ធការយល់ច្រទ្បំរាយការណ៍ បុរសជនជាតិម៉ាទ្បេស៊ីមួយរូប ឈ្មោះថា KEK CHIN SENKenk កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៨០ ដែលបម្រើការនៅណាហ្គាវើល ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង៣០នាទី នៅផ្ទះលេខ ៤Z ផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ជាច្រើនប្រភេទ។
ដោយសារព័ត៌មានយើង បានចុះផ្សាយអត្ថបទមានចំណងជើងថា ជនជាតិម៉ាទ្បេស៊ីជាបុគ្គលិកណាហ្គាវើល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មិនបានស្វែងរកប្រភពឲ្យបានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន អាស្រ័យហេតុដូចនេះ យើងក៏សូមអធ្យាស្រ័យ និងសូមអភ័យទោសដល់ក្រុមហ៊ុនណាហ្គាវើល តាមរយៈការចុះផ្សាយព័ត៌មានកែតម្រូវទ្បើងវិញ៕
មតិយោបល់