ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ទៅបុកបង្កាន់ដៃស្ពានថ្មបោកក្បាលស្លាប់មួយរំពេច

បន្ទាយមានជ័យ: យុវជនម្នាក់ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានថ្ម ផ្លោងទៅមុខបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១២ និង ២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ នៅចំនុចស្ពានកាត់ស្ទឹងចំនុចប្រសព្វរវាងភូមិទ័ពសៀម និងភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ឈ្មោះ សេត ជឿន ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ បានជិះម៉ូតូធំមួយគ្រឿងម៉ាក YAMAHA ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-1907 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំនុចខាងលើជាផ្លូវកោង កាច់មិនទាន់ក៏ជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពានថ្ម ផ្លោងទៅមុខប្រមាណជាង៣០ម៉ែត្រ បោកក្បាលស្លាប់មួយរំពេច។

ក្រោយពីហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់