ព័ត៌មានជាតិ

សូរិយារះ មិនទាន់ផុតផង! រថយន្តពីរគ្រឿងបុកគ្នា នៅគល់ស្ពានអ្នកលឿង បណ្ដាលឲ្យរងការខូចខាត

ព្រៃវែង: នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៥៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត ជាមួយរថយន្ត បើកបរស្របទិសគ្នាពីលិចទៅកើត ត្រង់ចំណុចខាងកើតគល់ស្ពានអ្នកលឿង ស្ថិតភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ វាល ចន្ទ័ដារិទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ វេជ្ជបណ្ឌិត នៅភូមិពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនបង្កឈ្មោះ ហ៊ួត បញ្ញា ជនជាតិខ្មែរ មុខរបរតៃកុងឡាន រស់នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានរថយន្ត ១គ្រឿងម៉ាក ហិនដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5354 បើកមកដល់ផ្លូវអង្កាញ់ បានបន្ថយល្បឿន ធ្វើឲ្យរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0809 បើកប្រកៀកគ្នា ជាន់ហ្វ្រាំងមិនជាប់បុកពីក្រោយតែម្តង។

ក្រោយកើតហេតុ រថយន្តទាំងពីរ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង៕

មតិយោបល់