ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូជ្រុលទៅបុកបង្គោលសុវត្ថិភាព បណ្ដាលឲ្យស្លាប់ម្នាក់និង២នាក់របួសធ្ងន់

តាកែវ: នៅវេលាម៉ោង ១ និង ១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់បើកម៉ូតូទៅបុកបង្គោលសុវត្ថិភាព នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលលេខ ១២១-១២២ ស្ថិតភូមិ ព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ដំណើររឿង៖ មានម៉ូតូមួយគ្រឿងម៉ាក អ៊ិចស៊ីទ័រ សេ៥០ គ្មានស្លាកលេខ ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ សយ គួន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកសិក រស់នៅភូមិ ជ្រោយ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ សូ ចន្ធី ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរកសិករ រស់នៅខេត្តព្រៃវែង (របួសធ្ងន់) ចំណែកម្នាក់ទៀតឈ្មោះ វ៉ាន ម៉ាលីន ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ម្រាមទាគ ឃុំ ជីរ៉ូទី2 ស្រុក ត្បូងឃ្មុំ ខេត្ត្បូងឃ្មុំ (ស្លាប់នឹងកន្លែងកើតហេតុ) មកដល់ចំណុចខាងលើជាផ្លូវកោងក៏ជ្រុលទៅបុកបង្គោលសុវត្តិភាព បណ្ដាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងកត់កំណត់ហេតុ បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតារក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជាបណ្ដោះអាសន្ន៕

មតិយោបល់