យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៤៖៣២នាទីរសៀល ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលបង្កហិង្សាដោយចេតនាវាយកម្ទេចទ្រព្យសម្បត្តិអ្នកដទៃ បណ្តាលឲ្យសំភារៈ ខូចខាត រួម មាន ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ជារបស់ជនរងគ្រោះឈ្មោះ ម៉េង គីម ហួយ៕
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់