ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនភ្នំពេញ ពេញចិត្តដឹកអ្នកដំណើរបុករថយន្តសាំយ៉ុង បណ្ដាលឲ្យមនុស្សរងរបួសច្រើននាក់

កំពង់ធំ: នៅវេលាម៉ោង ១និ៥៥នាទីឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ២២៨-២២៩ ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់ប្រុសម្នាក់ របួសស្រាល ៥នាក់ ស្រី០៤នាក់។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-5977 របស់ក្រុមហ៊ុនភ្នំពេញ ពេញចិត្តដឹកអ្នកដំណើរ បើកបរពីជើងទៅត្បូងដោយឈ្មោះ អឿន អេន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មិនរបួសនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរបំភ្លឺ។

រថយន្តម៉ាក សាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2U-9519 បើកបរពីត្បូងទៅជើងដោយឈ្មោះ ហួរ ថាវិន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប(របួសធ្ងន់) អ្នករួមដំណើរចំនួន ០៥នាក់ របួសស្រាល ស្រី០៤នាក់។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបររថយន្តបង្កមិនប្រកាន់ស្តាំ និងមានល្បឿនលឿនខ្ជី។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់