ភ្នំពេញៈ រថយន្តកូរូឡាពណ៌ស មួយគ្រឿងដែលអ្នកបើកសង្ស័យស្រវឹងនោះ បានបើករ៉េចង្កូតចូលទៅបុករថយន្តកុងតឺន័រចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តកូរូឡាគាបជាប់ទល់មុខគ្នា ប៉ុន្តែពិតជាសំណាងក្នុង១០០គ្រោះថ្នាក់មែន ហេតុការណ៍នេះគ្រាន់តែបណ្តាលឲ្យតៃកុងខាងរថយន្តកូរូឡារងរបួសស្រាលតែប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២៦ខែកក្កដា ឆ្នាំ ២០១៦ នៅលើបណ្តោយផ្លូវជាតិលេខ៤ ក្បែរនិងវត្តជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕
https://youtu.be/XEu4d5bKYrc
មតិយោបល់