ព័ត៌មានជាតិ

ម៉ូតូ បុកគ្នាពេញទំហឹងស្លាប់ម្នាក់ភ្លាមនៅកន្លែងកេីតហេតុ

កំពង់ធំ: នៅថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១៧និង២០នាទីល្ងាច នៅចំណុចផ្លូវបំបែកភូមិទឹកម្លាង ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ ម៉ូតូនិង ម៉ូតូ បើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់។

ម៉ូតូ ម៉ាក ឈ្មោះ ឌុម ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិបាជ័យ ឃុំសណ្ដាន់ មុខរបរកសិករ បើកបរម៉តូម៉ាកឌ្រីម ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ផ្លាកលេខ 1A.2202កំពង់ធំ បើកបរក្នុងទិសដៅពីត្បូងទៅជើង ពាក់មួកសុត្ថិភាព មានកញ្ចក់មើលក្រោយ)ស្លាប់
នៅមន្ទីរពេទ្យខេត្តកំពងង់ធំ។

បង្កឈ្មោះ វ៉ាន់ វ័យ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិកំពង់ត្របែក ឃុំសណ្ដាន់ មុខរបរកសិករ បើកបរម៉ូតូម៉ាក់ វេវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង (មិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់)រងរបួសស្រាល(រត់គេចខ្លួន)

មូលហេតុបឋមប ង្កដោយម៉ូតូវ៉េវអាល់ហ្វ ពណ៌ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ វ័យ ដោយបើកបរប្រើល្បឿនលឿនមិនប្រកាន់ស្តាំ

វត្ថុតាងទាំងពីរត្រូវបានសមត្ថិកិច្ចដកហូតយកមករក្សាទុកនៅអធិការនគបាលស្រុកសណ្ដាន់៕

មតិយោបល់