ព័ត៌មានជាតិ

នារីម្នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់កាបូបយកទៅបាត់

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីនារូម្នាក់ ដេលកំពុងធ្វើដំណើរតាមផ្លូវ បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៩៨៦ ទល់មុខមន្ទីរពេទ្យ IU ស្ថិតតាមបណ្តោយផ្លូវលេខ ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាសម្នាក់ងង តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែពេលនោះ លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច មិនចាំស្លាកលេខ បានជិះតាមគាត់ពីក្រោយ រហូតមកដល់ចំណុចមុខមន្ទីរពេទ្យ IU ក៏ជនសង្ស័យក្នុងចំណោម៣នាក់នោះ បានធ្វើសកម្មភាពឆក់កាបូបពីគាត់ដែលកំពុងស្ពាយនោះយកទៅ បានសម្រេចដោយសុវត្ថិភាព ហើយជនសង្ស័យនោះក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

នៅក្នុងកាបូបរបស់ខ្លួនដែលត្រូវចោរឆក់យកទៅនោះ រួមមានទូរសព្ទ ម៉ាកIPhone 6 មួយគ្រឿង IPhone 5 មួយគ្រឿង លុយ៥០ដុល្លារ រួមទាំងរបស់សំខាន់ផ្សេងៗទៀតផងដែរ ។

ក្រោយកើតហេតុបាន៥នាទី ជនរងគ្រោះក៏បានទូរសព្ទប្រាប់បងប្អូនរបស់គាត់ភ្លាម ហើយពេលនោះ បងប្អូនរបស់គាត់យកទូរសព្ទខលទៅកាន់ទូរសព្ទដែលនៅក្នុងកាបូបរបស់ជនរងគ្រោះ ត្រូវចោរយកទៅ ស្រាប់តែលោកចោរលើកនិយាយយ៉ាងឡូយថា ឆាប់ឲ្យផាស់ស្វើតទូរសព្ទភ្លាម ពេលនោះបងប្អូនមិនព្រម ក៏លោកចោរបិតទូរសព្ទចោលតែម្តង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ក៏បានប្រាប់ទៅជនរងគ្រោះផងដែរថា បើកគាត់ចង់ដាក់ពាក្យបណ្តឹង សូមទៅដាក់នៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ ព្រោះជាចំណុចកើតហេតុដំបូង និងងាយស្រួលដល់សមត្ថកិច្ចធ្វើការ ហើយក៏ជនរងគ្រោះឡើងរថយន្តជាមួយបងប្អូនរបស់គាត់ទៅបាត់តែម្តង៕

មតិយោបល់