ភ្នំពេញៈ បុរសម្នាក់រវល់តែអង្គុយ អោនមើលព័ត៌មានទាំងមិនដឹងខ្លួន ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូឆក់យកទូរស័ព្ទបានមួយគ្រឿង រួចឡើងម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ច ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង១០និង ៥០ នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ចំណុចមុខនឹងមន្ទីរពេទ្យលោកសង្ឃ តាមស្ថិតនៅបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន ពីជនរងគ្រោះឈ្មោះ កែវ ទូច ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរសង្កត់គ្រឹះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ កំពត 2H 2970 ជិះម្នាក់ឯងធ្វើដំណើរចេញពីបែកចាន មកឌុបបងនៅមន្ទីរពេទ្យលោកសង្ឃ ខណៈមកដល់ក៏អង្គុយចាំនៅខាងមុខមន្ទីរពេទ្យ រួចឆ្លៀតយកទូរស័ព្ទបើកមើលព័ត៌មាន ស្រាប់តែភ្លាមៗនោះដែរ បានលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក XR កង់តឿមិនចាំផ្លាកលេខមកឆក់យកទូរស័ព្ទពីដៃរបស់គាត់ម៉ាក១១ ប្រូ បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ បានសាកសួរទៅលើជនរងគ្រោះ ដើម្បីរកភិនភាពជនសង្ស័យ ព្រមទំាងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង តែជនរងគ្រោះមិនទៅ ដោយឆ្លើយមួយម៉ត់យ៉ាងខ្លីថាទោះជាដាក់ ក៏ គ្មានបានអ្វីមកវិញដែរ ៕
មតិយោបល់