ព័ត៌មានជាតិ

ក្មេងស្រី អាយុ១៦ឆ្នាំ ម្នាក់ បើកម៉ូតូ ចាប់ហ្វ្រាំងដួល ត្រូវរថយន្តមួយគ្រឿង មកពីក្រោយ កិនស្លាប់ នៅស្រុកស្អាង

កណ្ដាល: យោងតាមផេករបស់អគ្គស្នងការនគបាលជតិបាលជាតិបានឲ្យដឹងថាក្មេងស្រី អាយុ១៦ឆ្នាំម្នាក់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម ខណ:បើកម៉ូតូ អកស៊ើរថយន្ត មួយគ្រឿង បើកនៅខាងមុខ ក៏បានចាប់ហ្រ្វាំង បណ្ដាលឲ្យដួល ធ្វើឲ្យរថយន្តមួយគ្រឿងទៀត បើកមកពីក្រោយ កិនក្មេងស្រីរងគ្រោះ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១២១០ ស្ថិតក្នុង ភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាល ចរាចរស្រុកស្អាង បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ធូ សុខចាន់ អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាប៊ីត ស៊េរីឆ្នាំ២០១៩ ។ ចំណែកភាគីខាងរថយន្តម៉ាកTOYOTA (tacoma) ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW-9373 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងស្រីរងគ្រោះបើកម៉ូតូតាមបណ្ដោយផ្លូវលេខ១២១០ ក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបរនៅពីក្រោយរងថយន្តមួយគ្រឿង ធុនធំ ខណ:មកដល់ចំណុចកើតហេតុ បានអកស៊ើជាមួយរថយន្តនៅខាងមុខ ក៏ចាប់ហ្រ្វាំងបូម (ហ្រ្វាំងមុខ) បណ្ដាលឲ្យដួលនៅលើផ្លូវ ស្របពេលជាមួយគ្នានោះ ក៏មានរថយន្តម៉ាកTOYOTA(tacoma)ដែលបើកមកពីក្រោយម៉ូតូក្មេងស្រីរងគ្រោះ ឈប់មិនទាន់ក៏បានបុកក្មេងស្រីរងគ្រោះ ស្លាប់បាត់បង់ជីវិតភ្លាមៗគួរឲ្យអាសូរ ។
ក្រោយពីមានហេតុការណ៏កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកស្អាង បានចុះធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធីការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ចំណែកអ្នកបើកបររថយន្ដធ្វេសប្រហែស ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ៕

 

មតិយោបល់