ព័ត៌មានជាតិ

មិនគួរក្លាយជាបែបនេះទេ! ទៅយកឪពុកមារ ពីបេនឡានបែរជាស្លាប់ដោយសារ…

ភ្នំពេញ: ទៅយកឪពុកមារ ពីបេនឡាន ដែលទើបមកពីចខេត្តបាត់ដំបង ត្រឡប់មកផ្ទះ ស្រាប់តែជួបគ្រោះចរាចរណ៍ ស្លាប់ដោយសារជនរងគ្រោះជិះម៉ូតូវ៉ាជែង ជ្រុលទៅបុកកង់ក្រោយរថយន្តស្ទួច បើកបញ្ច្រាស់គ្នាពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់នេះនៅវេលាម៉ោង ៤និង៣៥នាទី នៅលើកំណាត់ផ្លូវជាតិ៤ មុខសាលាសង្កាត់កំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ កែវ ពិសាល ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់ នៅ សង្កាត់ ភ្លើង ឆេះ រទេះ ខណ្ឌកំបូល មានស្រុក កំណើត នៅ ភូមិរលួស ឃុំចាម ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គឺបានជិះម៉ូតូទៅយក ឪពុកមារ នៅបេនឡានទើបនិងមកពីខេត្តបាត់ដំបង លុះត្រឡប់មកវិញក៏ជួគ្រោះថ្នាក់ចរាចរណ៍ស្លាប់បែបនេះតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដារ ប៉ិតពណ៍ ក្រហមស ពាក់ស្លាកលេខព្រៃវែង 1Q.5684 ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿង វ៉ាជែង កណ្តាលថ្នល់ស្របគ្នានោះក៏មានរថយន្តស្ទួច ម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ 3D-1413 បើកបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ស្រាប់តែជនរងគ្រោះជិះទៅបុក កង់ផ្នែកខាងក្រោយរថយន្តស្ទួច បណ្តាលឲ្យជនរងគ្រោះដែលត្រូវជាក្មួយ ដួលកបោកក្បាលបាក់ក ស្លាប់ ចំណែកឪពុកមារ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយក្លីនិកឯកជន ដឹកទៅសង្គ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែង យករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំការដោះស្រាយ ចំណែកសពត្រូវបាន សមត្ថកិច្ចរៀបចំឯកសារប្រគល់សព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

 

មតិយោបល់