ព័ត៌មានជាតិ

រថយន្តបើកវ៉ាជែងបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់យ៉ាងអាណោចអធ័ម

សៀមរាបៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៥០នាទីព្រឹក មានករណីរថយន្តបុកម៉ូតូ និងរថយន្ត ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤២-៣៤៣ លើផ្លូវជាតិលេខ៦ ក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាក ស៊ីណា ពណ៌ទឹកមាស ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AB-4069 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរពីកើតទៅលិច បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1K-8239 បើកបរដោយឈ្មោះ ងឿន រិន ភេទប្រុស អាយុ ៣៦ឆ្នាំ(ស្លាប់) រស់នៅភូមិសូន្យសារ ឃុំយាង ស្រុកពួក ខេត្តសៀមរាប បើកបរពីលិចទៅកើត
ពេលបុកហើយមានរថយន្ត១គ្រឿងទៀតម៉ាក ហ្រ្វន់ធា ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B-9594 បើកបរដោយឈ្មោះ ធិវ សុធិន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរពីកើតទៅលិច បានបុករថយន្តម៉ាកស៊ីណាពីក្រោយបន្ត។

មូលហេតុ៖ អ្នកបើករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពីណី ប្រមូលវត្ថុតាងមកទុកអង្គភាព ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់