ភ្នំពេញៈ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញ្ញៀន នៃសង្នការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី២នាក់) ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរថ្នាំញៀន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវទំនប់ ៧០ នៅចំណុចរ៉ារទះភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ដំណើររឿង៖ មុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋ រាយការណ៍ទៅប្តឹងសមត្ថកិច្ចថា ទីតាំងហ្គេមបាញ់ត្រីខាងលើ មិនត្រឹមតែប្រើប្រាស់គ្រឿងញៀនទេ ថែមទាំងជួញដូរថ្នាំយ៉ាងសកម្មទៀត នៅក្នុងសង្កាត់ទួលសង្កែទី១។
បន្ទាប់ពីទទួលបានដំណឹង ខាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតទៅដល់ឃាត់ខ្លួន បានជនសង្ស័យខាងលើ។
វត្ថុតាងដកហូតបាន៖
-ថ្នាំញៀនចំនួន ៤កញ្ចប់ ក្នុងនោះ៣កញ្ចប់តូច
-ដាវសាំម៉ូវៃចំនួន ៣ដើម
-ពូថៅ២
-ឧបករណ៍សម្រាប់ជក់ចំនួន៣ផងដែរ។
ក្រោយកើតហេតុ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕
មតិយោបល់