ព័ត៌មានជាតិ

និស្សិតស្រីឆ្នាំទី៣ម្នាក់ តេរាយការណ៍ប្រាប់ប៉ូលិស ឲ្យជួយឃាត់ម៉ូតូកង់បីឥណ្ឌា ផ្អើលនៅខណ្ឌសែនសុខ

ភ្នំពេញៈ និស្សិតស្រីវ័យក្មេង ឆ្នាំទី៣ម្នាក់ បានទៅទទួលសញ្ញាប័ត្រ ហើយក៏បានបាត់ទូរស័ព្ទដៃ ម៉ាកiPhone 7ភ្លើស រួចបានតេប្ដឹងសមត្ថកិច្ច ឲ្យជួយកាកម៉ូតូកង់បីឥណ្ឌា ប៉ុន្តែនិយាយអត់ច្បាស់ ធ្វើឲ្យមានការយល់ច្រទ្បំ ស្មានតែជាករណីលួច ផ្អើលសមត្ថកិច្ច ពេញមួយខណ្ឌសែនសុខ ឃាត់ខ្លួនយកទៅសួរនាំ ទើបដឹងខ្លួនរឿងពិត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង
៩ យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ
សហព័ន្ធរុស្សីត្រង់ចំណុចការដ្ឋានសំណង់ ទើបតែសាងសងបូយ៉ុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដំណើររឿង៖ មុនពេលកើតហេតុ គឺជនរងគ្រោះ បាត់ទូរស័ព្ទ បានតេទូរស័ព្ទប្តឹងទៅសមត្ថកិច្ចខណ្ឌសែនសុខ ឲ្យជួយអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជិះម៉ូតូ
ឡាំម៉ាតាកង់បី ពណ៌ស ដែលម្ចាស់កង់បីគាត់ ដឹកម៉ូយធ្វើដំណើរ ពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្សី។

ដោយសារសមត្ថកិច្ចមានការយល់ច្រទ្បំ នឹងស្មានថាជាករណីលួច ទើបខាងផ្នែកអន្តរាគមន៍ខណ្ឌសែនសុខ បានជួយធ្វើការឃាត់ម្ចាស់ម៉ូតូកង់បីឥណ្ឌា ហើយយកទៅខាងក្រោមស្ពានអាកាសផ្សារដីហ៊ុយ ពេលនោះ
លោកមេប៉ុស្តិ៍ទឹកថ្លា បានធ្វើការសួរនាំអស់រយៈពេល
កន្លះម៉ោង ទើបដឹងថា រឿងនេះ គឺស្ត្រីរងគ្រោះ ព្រឹកមិញនាងទៅទទួលសញ្ញាប័ត្រ នៅឯម្តុំផ្សារទំនើបអ៊ីអន ជាមួយនិងសង្សារ បានមួយសន្ទុះក្រោយមក ក៏បាត់
ទូរស័ព្ទដៃម៉ាក iPhone 7ភ្លើស ប៉ុន្តែពេលដែលនាង ទៅបើកស៊ីមថ្មីប្រើ ស្រាប់តែមានគេតេទូរស័ព្ទខ្លួនចូល ធ្វើឲ្យកើតការសង្ស័យ ទើបជនរងគ្រោះ តេប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង។

ករណីនេះដែរ ក្រោយកើតហេតុ ជនរងគ្រោះ ក៏បានធ្វើការសុំទោសដល់អ្នករត់ម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា រួចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

មតិយោបល់