បាត់ដំបងៈ (ព័ត៌មានបឋម) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥ល្ងាច ប្រទះឃើញសពអ្នកគ្រូបង្រៀនម្នាក់ដេកស្លាប់ផ្កាប់មុខ សង្ស័យករណីរំលោភសម្លាប់ ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង ១១ព្រឹក ពេលសិស្សចេញពីសាលារៀនថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ អូន ចន្ថា មានកូនមួយ មុខរបរជាគ្រូបង្រៀន បឋមសិក្សាភូមិអំពិលលើ ប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត។
បញ្ជាក់៖ ខណៈពេលនេះសមត្ថកិច្ច កំពុងត្រួតពិនិត្យធ្វើកោសល្យវិច័យសាកសព សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្ត៕
👉🏻ព័ត៌មានលម្អិតបន្ថែម៖ ដឹងមូលហេតុច្បាស់ហើយ អ្នកគ្រូបង្រៀនម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់ នៅស្រុកសំឡូត
មតិយោបល់