ព័ត៌មានជាតិ

ថៅកែស្រីតន្ដ្រីសម័យ «ហេង សម្បត្តិ ហៅនាយ៨៥» ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបញ្ជា និងព្រួតវាយលើអ្នកចម្រៀងខ្លួនឯង របួសយ៉ាងដំណំ

កំពង់ចាម: សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ស្ដ្រីថៅកែតន្ដ្រីសម័យ ហេង សម្បត្តិ តន្ដ្រី ហៅនាយ៨៥ នៅខេត្តកំពង់ចាម ពីបទប្រើហិង្សាលើនារីជាអ្នកចម្រៀងរបស់ខ្លួន រហូតមានរបួសជាទម្ងន់។

ការឃាត់ខ្លួននេះ បានធ្វើទ្បើងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ស្ដ្រីថៅកែតន្ដ្រីសម័យ នាយ៨៥នេះ ឈ្មោះ ជន យ៉ារី អាយុ៣៨ឆ្នាំ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តនៅភូមិស្ដេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ ស្ដ្រីរងគ្រោះឈ្មោះ ចាន់ លក្ខិណា ហៅស្រីពេជ្រ ជាស្ដ្រីមេម៉ាយកូន៣នាក់។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា គាត់បានចូលច្រៀងឲ្យក្រុមតន្ដ្រីខាងលើ កាលពីខែ១១ ឆ្នាំ២០១៩។ ដោយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃកើតហេតុ គាត់បានឡើងច្រៀងធម្មតា តែកំពុងច្រៀងនោះ កូនតូចគាត់ មានជំងឺចុកពោះខ្លាំង ទើបគាត់សុំសម្រាកមួយភ្លែត ដើម្បីមើលកូន។

ខណ:ត្រឡប់មកច្រៀងវិញ ស្រាប់តែចៅកែស្រី បានស្ដីឲ្យគាត់ ថែមទាំងប្រើហិង្សាមកលើគាត់ទៀត ដោយពេលនោះ បានបង្គាប់ឲ្យកូនចៅប្រុសជាច្រើននាក់ មកចាប់គាត់ ដើម្បីឲ្យខ្លួន (ថៅកែស្រី) វាយដំ រហូតរងរបួសពេញផ្ទៃមុខ និងដងខ្លួន៕

មតិយោបល់