ព័ត៌មានជាតិ

ករណីទុសេ្សចរន្តអគ្គិសនី បណ្ដាលឲ្យឆេះរោងជាងមួយកន្លែង រងការខូចខាត នៅក្រុងច្បារមន

កំពង់ស្ពឺៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤៧ នាទីយប់ មានករណីអគ្គិភ័យឆេះរោងជាងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធរបស់ឈ្មោះ យូ ស្រូយ ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ការខូចខាតរួមមាន៖
– ឆេះរោងជាង ០១ កន្លែង ទំហំ ០៨x៣០ មែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ។
– ឆេះម៉ាស៊ីនតាបចំនួន ០៣គ្រឿង និងឆេះសម្ភារៈ ឈើកែឆ្នៃរួចមួយចំនួនធំ ។
ករណីខាងលើនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ។

មូលហេតុ៖ បណ្តាលមកពីទុសេ្សចរន្តអគ្គិសនី ។

កិច្ចប្រតិបត្តិការកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការជាមួយ កម្លាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន កម្លាំងប៉ុស្តិ៍រការធំ និងកម្លាំងប្រជាការពារភូមិសរុប ៣២នាក់ ក្នុងនោះមាន៖
– កម្លាំងការិយាល័យនគរបាលបង្ការពន្លត់ អគ្គភ័យ និងសង្គ្រោះចំនួន ១៤នាក់ ។
– កម្លាំងប៉ុស្តិ៍រការធំចំនួន ៤នាក់ និងកម្លាំងប្រជាការពារភូមិចំនួន ៦នាក់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនចំនួន ៨នាក់ ។
+បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៩រថយន្ត កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង ៣និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់