ព័ត៌មានជាតិ

Updated៖ រឹតតែសង្វេគ! ខំសុំនាយកសាលាចេញមុនម៉ោងទៅមើលកូនឈឺ អកុសលបែរជាជួបរឿងបែបនេះ…

បាត់ដំបង: សពអ្នកគ្រូបង្រៀនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសង្ស័យករណីរំលោភសម្លាប់ ក្រោយបាត់ខ្លួនកាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខណ:ដែលអ្នកគ្រូ បានសុំនាយកសាលាចេញមុនម៉ោងថា កូនឈឺ។

ជនរងគ្រោះឈ្មោះ អូន ចន្ថា មានកូនម្នាក់ មុខរបរជាគ្រូបង្រៀនបឋមសិក្សាភូមិអំពិលលើ ប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងត្រួតពិនិត្យធ្វើកោសល្យវិច័យសាកសព មិនទាន់បានអះអាងព័ត៌មានលម្អិតនៅឡើយទេ មកទល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយរង់ចាំមន្រ្តីបច្ចេកទេសបញ្ជាក់តាមក្រោយ៕

មតិយោបល់