ព័ត៌មានជាតិ

ទឹកស៊ីអ៊ីវដប ម្សៅទឹកដោះគោ សាប៊ូដុះខ្លួន នំកញ្ចប់ ទឹកក្រូចដប ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ពោធិ៍សាត់: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារនៅផ្សារថ្មីខេត្តពោធិ៍សាត់ ស្ថិតភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជាលទ្ធផលរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ទឹកក្រូចដប ចំនួន ២៨២ ដប ស្មើនឹង ២៣៧ គីឡូក្រាម
-ទឹកស៊ីអ៊ីវដប ២៤ ដប ស្មើនឹង ១២ គីឡូក្រាម
-ម្សៅទឹកដោះគោ ២ កំប៉ុង ស្មើនឹង ២ គីឡូក្រាម
-សាប៊ូដុះខ្លួន ២៧ ដប ស្មើនឹង ៣៤ គីឡូក្រាម
-នំកញ្ចប់ ៧ កញ្ចប់ ស្មើនឹង ៣ គីឡូក្រាម
សរុបទំនិញដែលដកហូតបាន សរុបចំនួន ២៨៨ គីឡូក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី និងធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង ព្រមទាំងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់