ព័ត៌មានជាតិ

ស្លាប់២នាក់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តបុកកិននៅស្រុកព្រៃនប់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមនុស្សប្រុស2នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ4ចន្លោះបង្គោលគីឡូម៉ែត្រលេខ206 207។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ធុនធំមួយគ្រឿងពាក់ស្លាកលេខ កំពត 3A-0139 មានទិសដៅខេត្តព្រះសីហនុ -ភ្នំពេញ បើកបរដោយឈ្មោះ យុន ហុន ភេទប្រុស អាយុ29ឆ្នាំ នៅសង្កាត់អណ្តូងខ្មែរ ខេត្តកំពត បុកប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក សេ125 ឆ្នាំ2012 ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5224 ជិះគ្នា2នាក់មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះអែម ទី ភេទប្រុស អាយុ27 ឆ្នាំ មានទីលំនៅ ភូមិស្មាច់ដែងនិងម្នាក់ទៀតឈ្មោះ ស្មី ភេទប្រុស អាយុ27ឆ្នាំ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យភាគី ម៉ូតូ ស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ(សាកសពខ្ទេចដាច់ដៃដាច់ជើង)។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តនាំយកទៅដោះស្រាយបន្ត ចំណែកសាកសពចាត់ចែងឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់