ព័ត៌មានជាតិ

មន្រ្តីយោធារម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំព្រឹក

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរមួយបណ្តាលឲ្យភាគីម្ខាងស្លាប់បង្កឡើងរវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិដំក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនរងគ្រោះទី១មាន ឈ្មោះ មួង សំណាង ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិះម៉ូតូម៉ាក់ទ្រីម សេរី២០១៩ ពណ៍ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1R 4728 របួសធ្ងន់
២.ឈ្មោះ វ៉ា ថេន ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ជិ:ម៉ូតូម៉ាក់ទ្រីម ស៊េរី២០១២ ពណ៍ខ្មៅ ស្លាកលេខ បាត់ដំបង 1Q 0878 (ស្លាប់)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុមកពី បើកបរក្នុងស្ថានភាពស្រវឹងហើយជិះបញ្ច្រាសទិសគ្នារេចង្កូតទៅបុកតែម្តង បណ្តាលឲ្យមន្រ្តីយោធារម្នាក់ស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងស្វែងរកសាច់ញាតិភាគីទាំងសងខាង៕

 

មតិយោបល់