ព័ត៌មានជាតិ

កម្មកររោងចក្រ វេនធូរ៉ា (ventura)ជិត៤០នាក់រងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ: នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅត្រង់គីឡូម៉ែត្រលេខ១៥ ម្ដុំផ្សារគគ្រោះ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ករណីខាងលើ បង្កឡើងរវាងរថយន្តធំដឹកថ្ម បុកគូតរថយន្តដឹកកម្មករពីក្រោយ បណ្ដោលឲ្យមានកម្មកររងរបួសធ្ងន់បាក់ជើង ២នាក់។

ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ចំណែកអ្នកដែលរងរបួសស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកគងពិសី។

កម្មកររងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ សរុបមានចំនួន៣៩នាក់ បម្រើការងារនៅរោងចក្រផលិតកាបូបដែលមានឈ្មោះថា វេនធូរ៉ា (ventura) ស្ថិតនៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

 

មតិយោបល់