ព័ត៌មានជាតិ

កាំកុងត្រូលរកឃើញទំនិញហួសកាលបរិច្ឆេទ និងច្បាប់ហាមឃាត់ជាច្រើន ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ត្រីចម្រុះដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំ​កុងត្រូល​ខេត្តបន្ទាយមានជ័យបានចុះពិនិត្យគុណភាពម្ហូបអាហារលើទីផ្សារ២ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរកឃើញ និងដកហូត​នៅភេសជ្ជៈ ហួសកាលបរិច្ឆេទ និងច្បាប់ហាមឃាត់ជាច្រើន។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីធានាបាននូវគុណភាពម្ហូបអាហារ ដែលបងប្អូនអាជីវករ​ដាក់តាំងលក់ក្នុងផ្សារសិរីសោភ័ណ និងផ្សារចំការគរ ស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ លោកបានដឹកនាំមន្ត្រីចម្រុះ រួមមានមន្ត្រីកាំកុងត្រូល​របស់​លោក មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ប៉ូលិសសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង សមត្ថកិច្ចអាជ្ញាធរ មូលដ្ឋាន ចុះអប់រំណែនាំអាជីវករ ត្រួតពិនិត្យរក​ឃើញទំនិញដែលច្បាប់ហាមឃាត់ជាច្រើន និងដកហូតនូវទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ និងច្បាប់ហាមឃាត់ ដូចជា កាហ្វេយីហោ Owl ទឹកក្រូចដបចំណុះពីរលីត្រ និងរ៉ូឌី ហួស ស្ករគ្រាប់កាលបរិច្ឆេទ ដាក់ក្នុងស្លាដកសម្រាប់ប្រគេនព្រះសង្ឃ ព្រមទាំងទឹកខ្មេះសញ្ញារូបទន្សាយ​ដែល​ច្បាប់ហាមមិនឲ្យដាក់លក់ក្នុងទីផ្សារកម្ពុជា មួយចំនួនធំ ។

ជាមួយនឹងការត្រួតពិនិត្យនេះដែល លោក ស៊ាន ស៊ីណាត ក៏បានអំពាវនាវដល់ ក្រុមអាជីវករលក់ដូរ ក្នុងផ្សារទាំង២ខាងលើ មេត្តាកុំដាក់តាំងលក់ នូវប្រភេទទំនិញ ដូចការរៀបរាប់ខាងលើ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ មុនពេលទិញទំនិញយកទៅប្រើប្រាស់ ត្រូវពិនិត្យឲ្យច្បាស់ នូវកាលបរិច្ឆេទ និងប្រភេទទំនិញ ៕

កាំកុងត្រូលកាំកុងត្រូលកាំកុងត្រូលកាំកុងត្រូលកាំកុងត្រូលកាំកុងត្រូលកាំកុងត្រូលកាំកុងត្រូល

មតិយោបល់